ស្វែងយល់អំពី៖ ប្រាសាទតាព្រហ្ម




ស្វែងយល់អំពី៖ ប្រាសាទតាព្រហ្ម




ប្រាសាទតាព្រហ្ម ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីរាងបួនជ្រុងទ្រវែង បណ្តោយ ១០០០ម៉ែត្រ ពីលិចទៅកើត ទទឹង៦៧០ម៉ែត្រពីជើងទៅត្បូង និងមានផ្ទៃក្រឡា ៦៧ហិចតា គិតផ្ទៃកំពែងខាងក្រៅ និងហ៊ុំព័ទ្ធទៅដោយកំពែងកំពស់៥ជាន់ និងមានប្រាង្គសរុបចំនួន ៣៩កំពូល។
    ប្រាសាទតាព្រហ្ម ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ទៅលើដើមឈើធំៗ ដែលដុះលើដំបូលរោងទង ហើយឬសខ្លះចាក់ចូលតាមចង្វែកថ្ម ឯខ្លះទៀតឱបស្របរោងទង មើលទៅហាក់ដូចជាប្រម៉ោយដំរី ឬដូចសត្វពស់កំពុងវារ។
    គួររំលឹកផងដែរថា ប្រាសាទតាព្រហ្ម ត្រូវបានកសាងឡើងនៅពាក់កណ្តាលទី១២ ដើមស.វ ទី១៣ ព.ស.១១៨៦ អំពីថ្មបាយក្រៀម និងថ្មភក់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនា មហាយាន។ ដែលពីមុនប្រាសាទនេះជាទីអារាមផង និងជាសាកលវិទ្យាល័យផហងដែលមានឈ្មោះថា រាជ្យវិហារ ។ ព្រះបាទជ័យវរ្ម័នទី៧បានកសាងព្រះបរមរូប ព្រះវររាជ្យជនទី ជាមាតាតំណាងនាងប្រាជ្ញបារមី ព្រមទាំងរូបស្តេចព្រះគ្រូ និងរូបផ្សេងៗចំនួន២៦០រូប។
    គោបុរៈទាំង៤ ទិសរបស់កំពែងខាងក្រៅ ហ៊ុំព័ទ្ធដោយកំពែងថ្មបាយក្រៀម ហើយប្រាង្គ(កំពូល) មានព្រហ្មមុខបួនបែទៅរកទិសទាំងបួនដែរ។ ចំណែកសិលាចារឹកមួយផ្ទាំងមានទៅទំហំ ០.៦០ម គុណនឹង ០.៦០ម គុណនឹង ២.៤០ម បានចារឹកអក្សរនៅគ្រប់ជ្រុងទាំងបួនដែរ ដែលក្នុងមួយជ្រុងមានអក្សរចំនួន៧៣បន្ទាត់ បានប្រែនៅឆ្នាំ១៩០៦ បានឱ្យដឹងថា ព្រះបាទជ័យវរ្ម័នទី៧ បានត្រាស់បង្គាប់ឱ្យគេឆ្លាក់សិលាចារឹកនេះឡើង ដោយមានអត្ថន័យថា៖ ប្រាសាទតាព្រហ្មជាទី មនសិការដល់ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះពោធិ៍សត្វ អវលោកេស្វេរៈ និងទ្រងធ្វើសឹកសង្រ្គាមមានជ័យជំនះ និងនិយាយប្រាប់អំពីការកសាងប្រាសាទទាំងឡាយដែលទ្រង់បានកសាង។
    បើតាមសិលាចារឹកបានបញ្ជាក់ថាប្រាសាទតាព្រហ្ម មានភូមិចំណុះ ចំនួន ៣១៤០ភូមិ និងមានមនុស្សនៅថែរក្សាចំនួន ១២.៦៤០នាក់ ក្នុងចំណោមមនុស្សទាំងនោះរួមមាន៖
-    ជាអធិការ         ១៨រូប
-    ជាមេគណៈ        ១៩៤០រូប
-    ជាអ្នកគាល់បំរើ        ២២៣២ នាក់
-    ជាស្រីរបាំ         ៦១៥
ចំណែកគ្រឿងប្រដាប់ប្រដារសម្រាប់ប្រើប្រាស់ក្នុងប្រាសាទរួមមាន៖
-    ចានអំពីមាស ទម្ងន់ ៥តោន
-    ចានអំពីប្រាក់ ទម្ងន់ប្រហាក់ប្រហែលគ្នា
-    មានពេជ្រ ទាំងគ្រាប់ ចំនួន ៣៥គ្រាប់
-    មានផ្ទិលមួយធំ រនាំងស្រុកចិន ៩៦៥
-    គ្រែធ្វើដោយព្រែ    ៥១២
-    ក្លោះ        ៥២៣
-    មន្ទីរពេទ្យ ចំនួន ១០២
ចំណែកស្បៀងអាហារគ្រប់បែបយ៉ាងដូចជា អង្គរ ទឹកដោះគោ ស្ក ប្រេង និងគ្រាប់ផ្សេងៗ ដែលប្រើប្រាស់ក្នុងការបូជារាល់ថ្ងៃ ក្នុងពិធីបុណ្យមានទឹកដោះគោ ទឹកឃ្មុំ ប្រេងល្ង ក្រមួន ខ្លឹមច័ន្ទ កាបូរ -ល-។ គ្រឿងចីវរ ២៣៨៧ សំរាប់ទ្រង់ថ្វាយព្រះរូបទាំងអស់។

Tags:

0 Responses to “ស្វែងយល់អំពី៖ ប្រាសាទតាព្រហ្ម”

Post a Comment

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SOR BUNTHA. All rights reserved.
Designed by SpicyTricks