រចនាបថនៃម៉ូតដំបូល VV នៃស្ថាបត្យក្រោយទទួលឯករាជ្យ


រចនាបថនៃម៉ូតដំបូល VV នៃស្ថាបត្យក្រោយទទួលឯករាជ្យ



ដំបូលម៉ូត VV នៃស្ថាបត្យកម្មខ្មែរសម័យថ្មីត្រូវបានគេ យល់ច្រលំថា ស្ទីលរបស់បិតាស្ថាបត្យកម្ម ខ្មែរលោកតា វណ្ណ ម៉ូលីវណ្ណ ធ្វើដើម្បីជាតំណាងឱ្យឈ្មោះរបស់លោក។ប្រសិនបើយើងសង្កេតមើលទៅសម័យអាព្យាបាលបារាំង សំណង់អាណានិគមទាំងអស់  គឺច្រើនប្រើប្រាស់ដំបូលទាល គឺមិនមែនដំបូលទែរ៉ាស់ (Terrace)។ ក៍ប៉ុន្តែបើយើងក្រឡេកមើលមកសំណង់ស្ថាបត្យកម្មក្រោយទទួលបានឯករាជ្យវិញ គឺបានផ្តាច់ខ្លួនចេញពីទម្រង់ស្ថាបត្យកម្មសម័យអាណានិគម ដោយបង្កើតនូវរចនាបថស្ថាបត្យកម្មក្នុងទម្រង់បែបផែនផ្សេង ដូចជាដំបូលមានលក្ខណៈ ទែរ៉ាស់។
    ដូចដែលយើងបានដឹងស្រាប់ហើយថា អាធាតុនៃប្រទេសកម្ពុជា គឺមានលក្ខណៈក្តៅ ហើយសើម  ដែលដំណើរព្រះអាទិត្យ ធ្វើដំណើរស្ទើរតែកាត់កែងពីលើអគារដែលជាលទ្ធផល គឺបង្ករឱ្យមានភាពក្តៅខ្លាំង ទៅលើបន្ទប់ផ្នែកខាងលើជាប់ដំបូល។
ដំណោះស្រាយចំពោះបញ្ហានេះ គឺគេបានប្រើប្រាស់នូវដំបូលហោះរាង VV ដែលត្រូវបានយកមកអនុវត្តន៍ដោយអ្នកជំនាញការស្ថាបត្យកម្ម លោក Henri Chatel នៅអគារប្រមូលផ្តុំស្ថិតនៅតាមផ្លូវសុធារនាសម័យនោះ។ ទម្រង់ដំបូលហោះVV នេះគឺជួយទប់កំដៅពីខាងលើហើយក៍ជួយការពារចំពោះបញ្ហាភ្លៀងធ្លាក់ផងដែរ។ ម្យ៉ាងវិញទៀត ការបង្កើតនូវទម្រង់ដំបូលបែបនេះ គឺវាបានផ្តល់ចន្លោះស្រទាប់ សំរាប់ឱ្យខ្យល់រត់ បង្កើតបានភាពត្រជាក់ដល់អ្នកស្នាក់នៅខាងក្រោម និងផ្តល់ជាកន្លែងសំរាប់អង្គុយលំហែរ ក៍ដូចជាសម្រាប់អ្នកបោកគក់សំលៀកបំពាក់ផងដែរ។។
ដំណោះស្រាយបែបនេះ វាក៍បានផ្តល់ផលប្រយោជន៍ទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈប្រើប្រាស់ ដែលគួរតែយកមកប្រើប្រាស់និងធ្វើការកែច្នៃបន្ថែមសម្រាប់ការអភិវឌ្ឍស្ថាបត្យខ្មែរនាពេលបច្ចុប្បន្ននេះ។
ដំបូលហោះមួយប្រភេទដែល លោក អ៊ឹង ក្រពុំផ្កា បានប្រើប្រាស់ទៅលើអគារនៃអតីតសាកលវិទ្យាល័យបច្ចេកវិទ្យារ៉ែ និងកសិកម្មនៅខេត្តបាត់ដំបង ដែលដំបូលនោះមានទម្រង់ជា W W W វាបានផ្តាច់ចេញពីដំបូល គឺអាចផ្តល់ភាពត្រជាក់ និងម្លប់ដល់ការលំហែរ និងជួបជុំរបស់និស្សិត និងជួយការពារកំដៅព្រះអាទិត្យផង។  ដោយសារអគារនោះបែរមុខទៅទិសខាងជើង ដូចនេះ ស្រទាប់ខ្យល់គឺអាចការពារ ដល់ភាពត្រជាក់នៃអគារទាំងមូល។ ចំណែកឯអគារធំ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ក៍គេឃើញមានការរក្សានូវគំលាតចំហរ សម្រាប់ឱ្យខ្យល់រត់នៅក្រោមផ្នែកដំបូលផងដែរ។
ដូចនេះ យើងអាចនិយាយបានថា រចនាបទនៃម៉ូតដំបូលប្រភេទនេះ គឺស្ថាបត្យករនាសម័យនោះ កែច្នៃឱ្យសមស្របទៅតាមលក្ខណៈ អាកាសធាតុ បរិស្ថានពិតប្រាកដរបស់ប្រទេសកម្ពុជា។

Tags:

0 Responses to “រចនាបថនៃម៉ូតដំបូល VV នៃស្ថាបត្យក្រោយទទួលឯករាជ្យ”

Post a Comment

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SOR BUNTHA. All rights reserved.
Designed by SpicyTricks