គោលការណ៏ សុវត្តិភាពក្នុងការដ្ឋាន




ជាទូទៅប្រការដែលយើងប្រើប្រាស់ ដើម្បីយកមកអនុវត្តន៏ការពារសុវត្តិភាពការងារយើង មួយភាគធំគឺជាប្រការដែលផ្តោតទៅលើវិធីធម្មតាវិធីនេះមានលក្ខណៈប្រហាក់ប្រហែលនឹងច្បាប់នៅក្នុង សាលាដែលប្រើសំរាប់បង្រៀនទៅលើបុគ្គលិកក្រុមហ៊ុនសំណង់ដែលធ្វើលការនៅក្នុងការដ្ឋានដូចជា៖
    -ប្រសិនបើអ្នកមិនយល់ពីការងារប្រត្តិបត្តិគ្រឿងចក្រត្រូវសួរទៅរកសេចក្តីណែនាំ
    -ត្រូវរក្សាតំបន់ និងច្រកចូលធ្វើការស្អាត និងមានសណ្តាប់ធ្នាប់
    -ត្រូវរក្សាគ្រឿងចក្រនៅក្នុងបញ្ជានៃការងារ
    -ពេលធ្វើការងារជាមួយអង្គធាតុដែលខ្ទាតត្រូវពាក់វែនតាការពារសុវត្តិភាព
    -ត្រូវរក្សាភាពប្រុងប្រយ័ត្ននៅពេលធ្វើការជាមួយគ្រឿងម៉ាស៊ីន
    -ត្រូវពាក់ម៉ាស់នៅពេលដែលអ្នកធ្វើការក្នុងកន្លែងហុយ ឬមានក្លិនមិនល្អ
    -ត្រូវប្រាកដថាសេចក្តីណែរនាំមានវត្តមានក្នុងកន្លែងធ្វើការមុនពេលចាប់ផ្តើមការងារ
    -ផ្តោតអារម្មណ៏ទៅលើការងាររបស់អ្នក រាល់ពេលមុនពេលធ្វើការបញ្ជា ត្រូវប្រុងប្រយ័ត្នគ្រប់ ដំណាក់កាលនីមួយៗ ដែលបញ្ជាក់ថាអ្នកមានសុវត្តិភាព។
    -ពាក់ឧបករណ៏ការពារត្រចៀកនៅពេលដែលអ្នកធ្វើការនៅក្នុងតំបន់ដែលមានសំលេង
    -ត្រូវគោរពតាមផ្លាកសញ្ញាសុវត្តិភាពនៅពេលធ្វើការក្នុងតំបន់ពិសោធន៏
    -ត្រូវធ្វើតាមយ៉ាងគួរសម្យ ជាមួយអ្នកពិសោធន៏នៅក្នុងតំបន់ពិសោធន៏ មិនត្រូវធ្វើការឈ្លោះ ប្រកែកគ្នានាំអោយខាតពេលកំលាំង និងមានការអាកអន់ចិត្តជាមួយកម្មករដ៏ទៃទៀត ត្រូវចេះជួយគ្នា
    -ត្រូវធ្វើតាមសេចក្តីណែនាំនៅពេលលើក ស្ទូចសំភារៈ។ ខ្នងរបស់យើងនិងអាចមាន របួសដោយការ លើកធ្ងន់ហួស ត្រូវសុំអ្នកជួយនៅពេលលើរបស់ធ្ងន់ ឬ វែង មិនត្រូវមានមោទនៈភាពលើសាច់ដុំ
    -ត្រូវបញ្ជូនដំណឹងនៃគ្រោះថ្នាក់អោយទៅអ្នកគ្រប់គ្រងជាបន្ទាន់រាល់ឯកសារនៃគ្រោះថ្នាក់ គួរតែ ត្រូវ បានកត់ត្រា ក្រោយ  ពេលដែលគ្រោះថ្នាក់រួចហើយ
    -ត្រូវដឹងថាអ្នកណាដែលអាចដឹងពីរបៀបជួយសង្គ្រោះ និងកន្លែងជួយសង្គ្រោះដំបូង

Tags:

0 Responses to “គោលការណ៏ សុវត្តិភាពក្នុងការដ្ឋាន”

Post a Comment

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 SOR BUNTHA. All rights reserved.
Designed by SpicyTricks